Latest Entries »

ខ្ញុំសូមបង្ហាញពីការ Print ទិន្នន័យក្នុងទំរង់ Array “print_r($array)”​ ក្នុងភាសា PHP ដើម្បីអោយ​ងាយស្រួលមើល​បនិ្តច ដោយ​មិនចំាបាច់ View Source.

មានមិត្រខ្លះនិយមប្រើ print_r($array) រួចទើបធ្វើការ View Source ជាក្រោយ ដែលធ្វើការងារពីរដង។

ឧទារហណ៍៖

$array = array(“Apple”, “Banana”, “Carrot”, “Dog”);

$array2 = array(“A” => array(“Egg”,”Five”,”Green”,”Head”));

print_r($array);

//print_r($array2);

//Out put : Array ( [0] => Apple [1] => Banana [2] => Carrot [3] => Dog )

//Out put 2: Array ( [A] => Array ( [0] => Egg [1] => Five [2] => Green [3] => Head ) )

នោះគ្រាន់តែជាទម្រង់ Array តែមួយវិមាត្រប៉ុណ្ណោះ​ បើសិនជាច្រើនវិមា​ត្រវិញវាហ្នឹង​ធ្វើអោយ​យើង​ពិបាក​មើល។

ដើម្បីចំនេញពេលវេលាមិនចាំបាច់ View Source យើងអាចប្រើ Tag របស់ HTML មកជួយដូចខាងក្រោម៖

$array = array(“Apple”, “Banana”, “Carrot”, “Dog”);

$array2 = array(“A” => array(“Egg”,”Five”,”Green”,”Head”));

echo ‘<pre>’;

print_r($array);

//print_r($array2);

echo ‘</pre>’;

/*Out put : 

Array
(
    [0] => Apple
    [1] => Banana
    [2] => Carrot
    [3] => Dog
)
*/

ទន្ទឹមនឹងនោះដើម្បីផ្តល់ភាពងាយស្រួលក្នុងការប្រាស់វាជាញឹកញាប់នោះ យើងអាចបង្កើតវាជាទម្រង់អនុគមន៍ (Function) ដូចខាងក្រោម៖

function pr($arr = array()){

echo ‘<pre>’;

print_r($arr);

echo ‘</pre>’;

}

//Call Function pr();

$array = array(“Apple”, “Banana”, “Carrot”, “Dog”);

pr($array);

/*Out put : 

Array
(
    [0] => Apple
    [1] => Banana
    [2] => Carrot
    [3] => Dog
)
*/

គ្រាន់តែមើលក្លីបវីដេអូនេះរួច ចេះតែអស់សំនើច។ បើមានចឹងចឹងអីមិនបាច់ទេ iPhone 4S​នោះ  Siri អើយ Siri :D

 

ប្រព័ន្ធ​ប្រតិបត្តិការ Symbian នៅ​លើ​ទូរស័ព្ទ​ Nokia ពេល​នេះ​ហាក់​ដូចជា​ជិត​ដល់​ពេល​ត្រូវ​គេ​បំភ្លេច​ចោល​ទេ​ដឹង ព្រោះ​គេហទំព័រ​ GSMArena បាន​ឲ្យ​ដឹង​ថា​ទូរស័ព្ទ​ Nokia N8 ដែល​ប្រើ​ Symbian អាច​ជា​ទូរស័ព្ទ​ចុងក្រោយ​គេ​ហើយ​ពី​ក្រុមហ៊ុន​ Nokia។

Nokia ធ្លាប់​បាន​សន្យា​ថា​នឹង​នៅ​តែ​បន្ត​ការ​គាំទ្រ​ដល់​ប្រព័ន្ធ​ប្រតិបត្តិការ Symbian ដដែល​ទោះ​គោលដៅ​របស់​ក្រុមហ៊ុន​បាន​ផ្លាស់ប្ដូរ​ទៅ​រក Windows Phone វិញ​ក៏​ដោយ។ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​ ចំនួន​នៃ​ការ​លក់​ចេញ​ទូរស័ព្ទ​ប្រើ Symbian បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​លើស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត ហើយ​ប្រភព​បាន​លើក​ឡើង​ថា​នេះ​អាច​បណ្ដាល​មក​ពី​ Nokia ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​មាន​ការ​លក់​ទូរស័ព្ទ Windows Phone ច្រើន​លើសលប់​ពេក។

នៅ​ក្នុង​ព្រឹត្តិការណ៍​សមាជ​ទូរស័ព្ទ​ពិភពលោក​កន្លង​ទៅ ក្រុមហ៊ុន Nokia បាន​ប្រកាស​​ថា​នឹង​បន្ត​លក់​ទូរស័ព្ទ​ប្រើ Symbian ឲ្យ​បាន​ ១៥០ លាន​គ្រឿង​ទៀត​ មុន​ពេល​បោះបង់​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​នេះ​ចោល។

លោក Stephen Elop នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Nokia បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា “យើង​ជឿ​ថា​ យើង​នឹង​លក់​ទូរស័ព្ទ Symbian តិច​ជាង​អ្វី​ដែល​យើង​បាន​​រំពឹង​មុន”។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​មុន​ក៏​ធ្លាប់​មាន​ការ​ពិភាក្សា​អំពី Symbian Carla និង Symbian Donna ថា​នឹង​អាច​ចេញ​ជា​មួយ​ទូរស័ព្ទ​ស៊េរី​ថ្មី ប៉ុន្តែ​បើ​មើល​ទៅ​ប្រហែល​ជា Nokia N8 អាច​ជា​ទូរស័ព្ទ​ចុងក្រោយ​ហើយ។ ទោះ​ជា​យ៉ាង​ណា ដើម្បី​ឲ្យ​ដឹង​ច្បាស់​មាន​តែ​ត្រូវ​​រង់ចាំ​មើល​ថា តើ​អនាគត​ Symbian​ នឹង​ទៅ​ជា​យ៉ាង​ណា។

តើ​នេះ​មាន​ន័យ​ថា អវសាន​ Symbian ជិត​មក​ដល់​ហើយ​មែន​ទេ? ចុះ​​អ្នក​ប្រើ​ប្រាស់ Symbian វិញ​គួរ​ធ្វើ​បែប​ណា​ទៅ?

ប្រភពពី៖ សប្បាយ ដត ខម

យើសអាច្រម៉កនេះ ពូកែទ្រាំមែន​ :D

ព្រម៉ូសិនពិសេសពីក្រុមហ៊ុនមួយឆ្នាំមានតា១៥ថ្ងៃ!!!យោងតាមការស្យង់ទៅបានឃើញថាថ្ងៃ

បោះបាយបិនក៏កាន់តែកៀកនឹងខិតចូល​មកដល់នៅ1 ថ្ងៃខាង​មុខនេះ ម្យ៉ាងដោយក្រុមហ៊ុន

មានការខ្វះខាតបុគ្គលិកក្នុងការទទួល​បន្ទុកការងារមួយចំនួនផងនោះក្រុមក៏បានមូលមតិគ្នា

ជាឯកច្ឆ័នសំរេចផ្តល់ឱកាសការងារដល់ញាតិញ៉មណាដែលមានចំណាប់អារម្មណ៍ចំពោះ

ការងារក្រៅម៉ោងដើម្បីជួយសំរួលដល់ការងារក្រុមហ៊ុនដែលត្រូវមមាញឹកមែនទែនម៉ងនាថ្ងៃ

ខាងមុខនេះ មមាញឹកពិតមែនណា៎អត់កុហកទេ!

+ចំពោះលក្ខខ័ណជ្រើសរើសគឺមិនទាមទារអីធ្ងន់ធ្ងរនោះទេគ្រាន់តែធ្វើអោយវាត្រូវតាមស្តេន

ដាតវត្តកំណត់ហ្នឹងអែង៖

១. មិនថាញ៉ោមស្រីឬញ៉ោមប្រុស (បើញ៉ោមខ្ទើយកាន់តាលាអ)

២. រាងកាយស្គមរីងរីសល់តែស្បែកនឹងឆ្អឹង កំពស់វិញអាចជំនួសទង់

បានមាដងមាកាលនៅពេលណាវត្តត្រូវការកាន់តាអស់ទាស់ម៉ង :-)

៣. មាត់ស្រួចដូចគូថម្ជុលភ្នែកឲ្យស្លក់ខូងឡើងខ្មៅដូចខ្មោចចឹងណា

ណ្ហើយចុះទាមទារតាប៉ាប៉ុណ្ណឹងបានអ្ហះខ្ជិលអាញ៉េអាញ៉ៃណាស់ ប្រហែលជាមានឧបាសកឧបា

សិកាប្រជ្រៀតជាន់ជើងគ្នាស្អុយមេជើងមិនតិចគ្នាទេមើលទៅដើម្បីមកដាក់ពាក្យព្រោះកំរមាន

ព្រូម៉ូសិនល្អៗចឹងណាស់ :-)

+ការទទួលខុសត្រូវចំពោះតូនាទីរបស់ញាតិញ៉ោមវិញក៏មិនជាធំដុំអីម៉ានដែរគឺគ្រាន់តាម៉ោង៣

ទាបភ្លឺឡើងដាស់ប្រេតទាំងអស់អោយទៅទទួលបាយបិនតាមវត្ត ហើយបើនឹកចង់មកស៊ីបាយ

បិនដែរក៏មកចុះគឺមិនកាត់ប្រាក់ខែទេណា។ មានសមត្ថភាពក្នុងការគ្រប់គ្រងខ្មោចនឹងប្រេតគ្រប់

ប្រភេទមិនថាប្រេតនោះជាប្រេតមេម៉ាយកំព្រា ប្រេតកាមុំទុរគត ប្រេតកាចាស់ ប្រេតអិត ប្រេតពួក

កីឡាកាស ឬប្រេតម៉ៃថៃសាន់អីនោះទេអោយតាប្រេត។

បើញាតិញ៉ោមគិតថាមានឧបនិស្ស័យហើយសាកសមនឹងសមត្ថភាពបស់ខ្លួនហើយមានចំណាប់

អារម្មណ៍ចំពោះការងារនេះសូមរួសរាន់ឡើងព្រោះចំនួនមានកំណត់ ហើយបើនិយាយពីប្រាក់ខែ

វិញមិនបាច់អាយាយទេចង់បានម៉ានអោយប៉ុនហ្នឹងតាម៉ងមិនអោយទាស់ចិត្តញាតិញ៉មទេណា។

ចំពោះទីតាំងវិញរិតតាងាយស្រួលរកដល់កហើយមិនចាំបាច់ចំណាយលុយអីទៀតផងដោយ

គ្រាន់តាញាតិញ៉មទាំងអស់ធ្វើដំណើរទៅលើស្ពានជ្រោយចង្វារហើយលោតចុះមកក្រោមហើយ

បើនៅមិនទាន់ដាច់ខ្យល់ពិតនោះទេត្រូវធ្វើយ៉ាងម៉េចអោយតាលែងដកដង្ហើមបានទៅនោះញាតិ

ញ៉ោមច្បាស់ជាបានមកដល់គោលដៅដូចបំណងប្រាថ្នាជាមិនខានទៅហោង

សូមអនិម៉ោតនាញាតិញ៉ោមអ្ហើយ… ហាសហាសហា :-) :-)

រយះពេលការងារតា១៥ង៉ៃទេណា Deadline: ០៥-០៩-២០០៩ នេះហើយ

លេខទូរស័ព្ទទំនាក់ទំនង៖ សេរ៉ូសេរ៉ូសេរ៉ូ ចុចចុចចុច ដល់វត្តទៅដឹងហើយ

វេបសាយ៖ ដាប់បែលយូដាប់បែលយូដាប់បែលយូដតប្រែតអាន់ដឺស្ករបាយបិនដតខំ

ស្នេហា៦ប្រភេទគួរត្រូវវាង
១ នារី “ធ្វើខ្លួន ធ្វើ​ស្បែក”

ប្រភេទ​នារី​បែបនេះ​ពិតជា​ស្អាត​ណាស់។ នាង​ត្រូវការ​ថែរក្សា​និង​កែ​សម្ផស្ស​តាម​គ្រប់​មធ្យោបាយ។សក់​របស់​នាង​ធ្វើ ស្អាត ​ជា​ដរាប​នាង​មិនដែល​បង្ហាញខ្លួន​ក្នុង​ទីសាធារណ​ដោយ​ពុំបាន​ធ្វើខ្លួន​ នោះទេ។ នាង​ធ្វើ​និង​លាប​ក្រចក​យ៉ាងតិច​មួយ​សប្ដាហ៍​ម្ដង​នាង​ចូល ចិ​ត្ដ​ដើរ​លំហែកាយ​និង​ចូលទៅ​spaនិង​មាន​ម​ហិច​តា​ខាង​សំលៀកបំពាក់​ទាន់សម័យ​សម្ភារៈ​ទំនើប​និង​គ្រឿង​ម្ស៉ៅ​ក្រែ​ម​បរទេស…..។ ការវះកាត់​កែ​សម្ផស្ស​ជា​រឿង​មិន​ចម្លែក​ចំពោះ​នាង​ទេ។ធ្វើ​សុដន់​អោយ​រីក​ ធំកំផើៗរឹតតែ​ធម្មតា​សំរាប់​នាង​ប្រសិន​នាង​ពិតជា​មាន​សុដន​តូច​មែន​នោះ​ហើយ ជា​ប្រាកដ​ណាស់​ដើម្បី​បំពេញ​ម​ហិច​តា​របស់​នាង​ប្រាក់​របស់​អ្នក​នឹងត្រូវ បន្ថយ​ខ្ទង់​ពី​ធនាគា​ដូច​ទឹក​ជ្រុះ​មិន​ខាន។ នារី​ប្រភេទ​នេះ​ស្រលាញ់​អ្នក​ខ្ពស់​តែ​ក្រោយមក​អ្នកនឹង​ត្រូវ​រងគ្រោះ ព្រោះ ​នាង​អាច​នឹងដាក់​កំហុស​អ្នក​ថា​អ្នកជា​មនុស្ស​គិតតែ​ការងារ​មិន​គិតពី​ មនោសញ្ចេតនា​ជាដើម។ នារី​ប្រភេទ​នោះ​មាន​ល្បិច​ពិសពុល​សម្បើម​ណាស់​ជួន កាល អាចធ្វើឱ្យ​សុភមង្គល-គ្រួសារ​អ្នក​ខ្ទេចខ្ទី​ដោយសារ​វត្ដ​មាន​ជា​ជន-ទី​បី…..។

២ នារី​ជា “សង្សារ​ចាស់”

ក្រោយពី ​បែក​គ្នា​នារី​ពេល​ជួប​វិញ​អារម្មណ៍​អ្នកនឹង​ដូចជា​ឃើញ​ម៉ែ​មកពីផ្សារ​ អញ្ចឹង។ នាង​នឹង​ជួយ​សំអាតផ្ទះ​អោយ​អ្នក​រួច​ដាំ​ស្ល​ជូន​អ្នក​ញាំ មុខម្ហូបថ្មីៗ រហូត​អ្នក​ចង់​ឱ្យគេ​នៅ​ទីនោះ​រហូត។ពេល​ឯកា​នឹងធ្វើ​ឱ្យ​អ្នក ភ្លេច​នូវ​មូលហេតុ​ដែល​ត្រូវ​ចែកផ្លូវ​គ្នា​ដើរ​កាលពីមុន​បន្ទាប់ មក​មិនយូរ ទេ​អ្នកនឹង​ដើរ​ដល់​គន្លង​ចាស់​ហើយអ្វីៗប្រាកដជា​អាក្រក់​ជាង​មិន​ទ្វេដង។ មើលអត្ថបទពេញ »

ហេតុអ្វីខ្ញុំតែងតែស្រក់ទឹកភ្នែកនឹងមិនសប្បាយចិត្តរាល់ពេលស្តាប់បទមនោ

សញ្ចេតនា? ស្តាប់ទបដែលខ្ញុំចូលចិត្តទោះបីដឹងថាបទដែលញុំស្តាប់នឹងធ្វើ

ឲ្យមិនសប្បាយចិត្តនិងឈឺចាប់យ៉ាងណាក៏ដោយ។ តែបទទាំងនោះនៅស្ថិត

ក្នុងចិត្តខ្ញុំជានិច្ចនិងជារៀងរហូត។ មិនដឹងពេលណាទើបឈប់ឆ្គួតបែបនេះ

ទេ​ :-(

- បើយើងហ៊ានថើបនាង​ នាងថាយើងមិនមែនជាសុភាពបុរស

- បើយើងមិនថើបនាង នាងគិតថាយើងមិនមែនជាបុរសពិត

- បើយើងសរសើរថានាងស្លៀកពាក់ស្អាត នាងគិតថាយើងចេះតែបញ្ជោរនាងលេង

- បើយើងមិនសរសើរនាង នាងគិតថាយើងមិនចាប់អារម្មណ៍នឹងការតែងខ្លួនរបស់នាង

- បើយើងតាមចិត្តនាងគ្រប់យ៉ាង នោះយើងនឹងមានអារម្មណ៍តានតឹងព្រោះនាងគ្រប់គ្រងគ្រប់យ៉ាង

- បើយើងមិនតាមចិត្តនាង នាងគិតថាយើងអាត្មានិយមមិនស្រឡាញ់នាង

- បើយើងទៅរកនាងញឹកញាប់ នាងនឹងមានអារម្មណ៍ថាយើងគួរឲ្យធន់ទ្រាន់

- បើយូរៗយើងទៅរកនាងម្តង នាងនឹងគិតថាយើងមិនយកចិត្តដាក់ជាមួយនាង

- បើយើងស្លៀកពាក់ស្អាតបាត នាងគិតថាយើងចង់ទៅញ៉ែស្រីផ្សេងឬចង់រកក្រៅ

- បើយើងមិនសូវស្លៀកពាក់ស្អាតបាតមិនចេះតែងខ្លួន នាងនឹងថាយើងស្រែណាស់

- បើយើងនិយាយផ្អែមល្ហែមជាមួយនាង នាងនឹងថាដូចឆ្គួតចឹងជ្រេញណាស់

- បើយើងសោះអង្គើយមិនផ្អែមល្ហែម នាងនឹងសួរថា“បងឈប់ស្រលាញ់អូនហើយមែនទេ?​”

- បើយើងទៅជួបនាងយឺតពេល​ នាងនឹងរអ៊ូថាយើងមិនចេះគោរពពេលវេលា

- បើនាងមកយឺតវិញ នាងថា” មនុស្សស្រីតែងតែយឺតយាវខ្លះជារឿងធម្មតាទេ​”

អ្ហើយពិតគួរអោយអាណិតបុរសៗយើងណាស់ផ្គាប់ចិត្តគេមិនត្រូវសោះ ធ្វើបាបប្រុសៗអាហូតតាមមិនទាន់ទេ!!!! ឱអង្កការសិទ្ធបុរសខ្ញុំអើយតើអ្នកនៅទីណា??? :-(

លោកតា ក្រមង៉ុយអ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ក្រម​ង៉ុ​យ ដែល​ខ្មែរ​គ្រប់រូប​ទទួលស្គាល់ថាជា​អ្នកបង្កើត​ច្បាប់​ប្រៀនប្រដៅ ដាស់​តឿន ដល់​កូន​ខ្មែរ និង​បង្កើតវោហារ​ស័​ព្ឋ​ខ្មែរ។ គាត់​កើត​នៅ​ឆ្នាំ ១៨៦៥ ឃុំ​កំពូល ស្រុក​ភ្នំពេញ ដោយ​សព្វថ្ងៃ​ហៅថា​ស្រុក អង្គស្នួល ក្នុង​ខេត្តកណ្តាល មាន​នាម​ដើម អ៊ុក អ៊ូ ប៉ុន្តែ​មាតាបិតា​លោក​ហៅ​ក្រៅ​ថា​ង៉ុយៗជាប់​នាម​នេះ​រហូតមក ហើយ​បានទទួល​អនិច្ចកម្ម​ទៅវិញ​ក្នុង​ឆ្នាំ ១៩៣៩ ជន្មាយុ​៧១ឆ្នាំ។

បិតា​លោក​នាម អ៊ុក ធ្វើ​មេឃុំ នៅ​ឃុំ​កំបូល មាន​គោ​រម្យ​ងារ​ថា ចៅពញា​ធម្ម​ធា​រា ហើយ​ឯ​មាតា​លោក​ជា​កូនរបស់​ពញា​ម៊ុ​ក មេឃុំ​ស្ពានថ្ម ស្រុក ខេត្ត​ជាមួយគ្នា ដែល​មាតាបិតា​ត្រូវ​បង្អូន​ជីទួតមួយ​គ្នា។

កាលពី​កុមារ អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ក្រម​ង៉ុ​យ​បាន​ទៅ​សំណាក់​រៀន នឹង​ជាមួយ​ចៅអធិការ​វត្ត​អង្គ​បឹង​ចក ដែល​ស្រុកកំណើត​របស់លោក​ផ្ទាល់ ដោយ​​គាត់​ជា​ក្មេង​ឧស្សា​ហ៏​រៀនសូត្រ បាន​បួស​ជា​សាមណេរ ចេះ​ធ​ម៏​អា​ថ៏ ជ្រៅជ្រះ ហើយ​កាល​ពេញវ័យ២១ឆ្នាំ​សាមណេរ ក៏​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ ដែល​បាន​សិក្សា​ធ​ម៍​អា​ថ៍ ស្វះស្វែង រៀន​ប្រែ​ព្រះ​ត្រ័យបិដក​ដំបូង ក្នុង​សំណាក់​លោកគ្រូ​អាចារ្យ​ទិ​ត្យ​គង់​វត្ត​បឹង​ចក ភូមិ​បែក​ស្គរ ឃុំ​បែក​ចាន ស្រុក​ភ្នំពេញ ខេត្តកណ្តាល។ បន្ទាប់ពី​ប្រែ​ព្រះ​ត្រ័យបិដក ភិក្ខុ ង៉ុ​យ ស្វែង​រៀន​ឧ​បស្ស​នា​កម្មដ្ឋាន ក្នុង​សំណាក់​ព្រះ​អាចារ្យ​ជាច្រើន កន្លែង​ទៀត។ មើលអត្ថបទពេញ »


មេធាវី​ម្នាក់​បាន​ទៅ​បរបាញ់​ទាព្រៃ​កំសាន្ដ​នៅ​ជនបទ​ពេលនេះ​ទាព្រៃ​មួយ​ក្បាល​ដែ​លគា​ត់

បាញ់​ត្រូវបាន​ធ្លាក់ចូល​ដីចំការ​របស់​អ្នក ស្រែ​ម្នាក់។ គាត់​បាន​ដើរចូល​ទៅសុំ​យក​ទាព្រៃ

របស់គាត់​វិញ តែ អ្នកស្រែ​នោះ​មិនឱ្យ​គាត់​ចូល​យក​ដោយ​និយាយថា

អ្នកស្រែ ៖ នេះ​ជា​ដី​របស់ខ្ញុំ លោក​មិនអាច​ចូលមក​យក​អ្វី បានទេ…

មេធាវី ៖ បើ​លោក​មិនឱ្យ​ទា​ខ្ញុំ​វិញ ខ្ញុំ​នឹង​ប្ដឹង​លោក

អ្នកស្រែ ៖ ចាំបាច់​ធ្វើ​អី​ដល់​ថ្នាក់​នោះ ឥឡូវ​យើង​មក​ធ្វើការដោះស្រាយ​គ្នា​តាមច្បាប់

ស្រុកស្រែ​វិញ គឺ​ខ្ញុំ​ទាត់​លោក៣ដង លោក​ទាត់​ខ្ញុំ៣ដង​វិញ រហូតដល់​អ្នកណា​ព្រម

ចាញ់​មុនទា​នឹង​បាន​ទៅ​អ្នកនោះ។ ដោយ​យល់ឃើញថា​ខ្លួន​អាច​យកឈ្នះ​អ្នកស្រែ​ដែល

មាន​វ័យ​រាង​ចំណាស់​នោះ មេធាវី​ក៏​យល់ព្រម​ធ្វើតាម ។ អ្នកស្រែ​ចាប់ផ្ដើម​មុន​លើក​ទី១

គាត់​ធាក់​មេធាវី​ចំ​គូទ​មួយ​ជើង លើក​ទី២គាត់​ទាត់​ស្ទើរតែ​បាក់​ក្ដោងច្រមុះ​របស់​មេធាវី

លើក​ទី៣គាត់​ធាក់​ចំ​ចង្កេះ ធ្វើឱ្យ​មេធាវី​នោះ​ដួល​ផ្កាប់ មុខ​ទៅលើ​ដី​ស្ទើរតែ​ទ្រាំលែងបាន។

មេធាវី​នោះ​ខឹង​ណាស់​ក្រោក​ឡើង​និយាយ​ដោយ​មួរ​ម៉ៅ “ឥឡូវ​ដល់​វេន ​ខ្ញុំ​ម្ដង​ហើយ​តា​ឯង

ប្រុងខ្លួន​ទៅ អ្នកស្រែ​សើច​ហើយ​លើកដៃ​ជាស​ញ្ញា “ឈប់ សិន1មិនបាច់​ទាត់​ទេ

ខ្ញុំ​សុខ​ចិ​ត្ដ​ចុះចាញ់ ទា​របស់លោក លោក​យកទៅ​វិញ​ចុះ…” ។

ប្រភពដកស្រង់: Veticar

តាមដាន

Get every new post delivered to your Inbox.