យប់មេញដេកស្រក់ទឹកភ្នែក

ហេតុអ្វីខ្ញុំតែងតែស្រក់ទឹកភ្នែកនឹងមិនសប្បាយចិត្តរាល់ពេលស្តាប់បទមនោ

សញ្ចេតនា? ស្តាប់ទបដែលខ្ញុំចូលចិត្តទោះបីដឹងថាបទដែលញុំស្តាប់នឹងធ្វើ

ឲ្យមិនសប្បាយចិត្តនិងឈឺចាប់យ៉ាងណាក៏ដោយ។ តែបទទាំងនោះនៅស្ថិត

ក្នុងចិត្តខ្ញុំជានិច្ចនិងជារៀងរហូត។ មិនដឹងពេលណាទើបឈប់ឆ្គួតបែបនេះ

ទេ​ :-(

ចិត្តមនុស្សស្រីពិបាកស្មាន

- បើយើងហ៊ានថើបនាង​ នាងថាយើងមិនមែនជាសុភាពបុរស

- បើយើងមិនថើបនាង នាងគិតថាយើងមិនមែនជាបុរសពិត

- បើយើងសរសើរថានាងស្លៀកពាក់ស្អាត នាងគិតថាយើងចេះតែបញ្ជោរនាងលេង

- បើយើងមិនសរសើរនាង នាងគិតថាយើងមិនចាប់អារម្មណ៍នឹងការតែងខ្លួនរបស់នាង

- បើយើងតាមចិត្តនាងគ្រប់យ៉ាង នោះយើងនឹងមានអារម្មណ៍តានតឹងព្រោះនាងគ្រប់គ្រងគ្រប់យ៉ាង

- បើយើងមិនតាមចិត្តនាង នាងគិតថាយើងអាត្មានិយមមិនស្រឡាញ់នាង

- បើយើងទៅរកនាងញឹកញាប់ នាងនឹងមានអារម្មណ៍ថាយើងគួរឲ្យធន់ទ្រាន់

- បើយូរៗយើងទៅរកនាងម្តង នាងនឹងគិតថាយើងមិនយកចិត្តដាក់ជាមួយនាង

- បើយើងស្លៀកពាក់ស្អាតបាត នាងគិតថាយើងចង់ទៅញ៉ែស្រីផ្សេងឬចង់រកក្រៅ

- បើយើងមិនសូវស្លៀកពាក់ស្អាតបាតមិនចេះតែងខ្លួន នាងនឹងថាយើងស្រែណាស់

- បើយើងនិយាយផ្អែមល្ហែមជាមួយនាង នាងនឹងថាដូចឆ្គួតចឹងជ្រេញណាស់

- បើយើងសោះអង្គើយមិនផ្អែមល្ហែម នាងនឹងសួរថា“បងឈប់ស្រលាញ់អូនហើយមែនទេ?​”

- បើយើងទៅជួបនាងយឺតពេល​ នាងនឹងរអ៊ូថាយើងមិនចេះគោរពពេលវេលា

- បើនាងមកយឺតវិញ នាងថា” មនុស្សស្រីតែងតែយឺតយាវខ្លះជារឿងធម្មតាទេ​”

អ្ហើយពិតគួរអោយអាណិតបុរសៗយើងណាស់ផ្គាប់ចិត្តគេមិនត្រូវសោះ ធ្វើបាបប្រុសៗអាហូតតាមមិនទាន់ទេ!!!! ឱអង្កការសិទ្ធបុរសខ្ញុំអើយតើអ្នកនៅទីណា??? :-(

ប្រវត្តិ ក្រម ង៉ុយ

លោកតា ក្រមង៉ុយអ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ក្រម​ង៉ុ​យ ដែល​ខ្មែរ​គ្រប់រូប​ទទួលស្គាល់ថាជា​អ្នកបង្កើត​ច្បាប់​ប្រៀនប្រដៅ ដាស់​តឿន ដល់​កូន​ខ្មែរ និង​បង្កើតវោហារ​ស័​ព្ឋ​ខ្មែរ។ គាត់​កើត​នៅ​ឆ្នាំ ១៨៦៥ ឃុំ​កំពូល ស្រុក​ភ្នំពេញ ដោយ​សព្វថ្ងៃ​ហៅថា​ស្រុក អង្គស្នួល ក្នុង​ខេត្តកណ្តាល មាន​នាម​ដើម អ៊ុក អ៊ូ ប៉ុន្តែ​មាតាបិតា​លោក​ហៅ​ក្រៅ​ថា​ង៉ុយៗជាប់​នាម​នេះ​រហូតមក ហើយ​បានទទួល​អនិច្ចកម្ម​ទៅវិញ​ក្នុង​ឆ្នាំ ១៩៣៩ ជន្មាយុ​៧១ឆ្នាំ។

បិតា​លោក​នាម អ៊ុក ធ្វើ​មេឃុំ នៅ​ឃុំ​កំបូល មាន​គោ​រម្យ​ងារ​ថា ចៅពញា​ធម្ម​ធា​រា ហើយ​ឯ​មាតា​លោក​ជា​កូនរបស់​ពញា​ម៊ុ​ក មេឃុំ​ស្ពានថ្ម ស្រុក ខេត្ត​ជាមួយគ្នា ដែល​មាតាបិតា​ត្រូវ​បង្អូន​ជីទួតមួយ​គ្នា។

កាលពី​កុមារ អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ក្រម​ង៉ុ​យ​បាន​ទៅ​សំណាក់​រៀន នឹង​ជាមួយ​ចៅអធិការ​វត្ត​អង្គ​បឹង​ចក ដែល​ស្រុកកំណើត​របស់លោក​ផ្ទាល់ ដោយ​​គាត់​ជា​ក្មេង​ឧស្សា​ហ៏​រៀនសូត្រ បាន​បួស​ជា​សាមណេរ ចេះ​ធ​ម៏​អា​ថ៏ ជ្រៅជ្រះ ហើយ​កាល​ពេញវ័យ២១ឆ្នាំ​សាមណេរ ក៏​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ ដែល​បាន​សិក្សា​ធ​ម៍​អា​ថ៍ ស្វះស្វែង រៀន​ប្រែ​ព្រះ​ត្រ័យបិដក​ដំបូង ក្នុង​សំណាក់​លោកគ្រូ​អាចារ្យ​ទិ​ត្យ​គង់​វត្ត​បឹង​ចក ភូមិ​បែក​ស្គរ ឃុំ​បែក​ចាន ស្រុក​ភ្នំពេញ ខេត្តកណ្តាល។ បន្ទាប់ពី​ប្រែ​ព្រះ​ត្រ័យបិដក ភិក្ខុ ង៉ុ​យ ស្វែង​រៀន​ឧ​បស្ស​នា​កម្មដ្ឋាន ក្នុង​សំណាក់​ព្រះ​អាចារ្យ​ជាច្រើន កន្លែង​ទៀត។ Continue reading

ច្បាប់ស្រុកស្រែ


មេធាវី​ម្នាក់​បាន​ទៅ​បរបាញ់​ទាព្រៃ​កំសាន្ដ​នៅ​ជនបទ​ពេលនេះ​ទាព្រៃ​មួយ​ក្បាល​ដែ​លគា​ត់

បាញ់​ត្រូវបាន​ធ្លាក់ចូល​ដីចំការ​របស់​អ្នក ស្រែ​ម្នាក់។ គាត់​បាន​ដើរចូល​ទៅសុំ​យក​ទាព្រៃ

របស់គាត់​វិញ តែ អ្នកស្រែ​នោះ​មិនឱ្យ​គាត់​ចូល​យក​ដោយ​និយាយថា

អ្នកស្រែ ៖ នេះ​ជា​ដី​របស់ខ្ញុំ លោក​មិនអាច​ចូលមក​យក​អ្វី បានទេ…

មេធាវី ៖ បើ​លោក​មិនឱ្យ​ទា​ខ្ញុំ​វិញ ខ្ញុំ​នឹង​ប្ដឹង​លោក

អ្នកស្រែ ៖ ចាំបាច់​ធ្វើ​អី​ដល់​ថ្នាក់​នោះ ឥឡូវ​យើង​មក​ធ្វើការដោះស្រាយ​គ្នា​តាមច្បាប់

ស្រុកស្រែ​វិញ គឺ​ខ្ញុំ​ទាត់​លោក៣ដង លោក​ទាត់​ខ្ញុំ៣ដង​វិញ រហូតដល់​អ្នកណា​ព្រម

ចាញ់​មុនទា​នឹង​បាន​ទៅ​អ្នកនោះ។ ដោយ​យល់ឃើញថា​ខ្លួន​អាច​យកឈ្នះ​អ្នកស្រែ​ដែល

មាន​វ័យ​រាង​ចំណាស់​នោះ មេធាវី​ក៏​យល់ព្រម​ធ្វើតាម ។ អ្នកស្រែ​ចាប់ផ្ដើម​មុន​លើក​ទី១

គាត់​ធាក់​មេធាវី​ចំ​គូទ​មួយ​ជើង លើក​ទី២គាត់​ទាត់​ស្ទើរតែ​បាក់​ក្ដោងច្រមុះ​របស់​មេធាវី

លើក​ទី៣គាត់​ធាក់​ចំ​ចង្កេះ ធ្វើឱ្យ​មេធាវី​នោះ​ដួល​ផ្កាប់ មុខ​ទៅលើ​ដី​ស្ទើរតែ​ទ្រាំលែងបាន។

មេធាវី​នោះ​ខឹង​ណាស់​ក្រោក​ឡើង​និយាយ​ដោយ​មួរ​ម៉ៅ “ឥឡូវ​ដល់​វេន ​ខ្ញុំ​ម្ដង​ហើយ​តា​ឯង

ប្រុងខ្លួន​ទៅ អ្នកស្រែ​សើច​ហើយ​លើកដៃ​ជាស​ញ្ញា “ឈប់ សិន1មិនបាច់​ទាត់​ទេ

ខ្ញុំ​សុខ​ចិ​ត្ដ​ចុះចាញ់ ទា​របស់លោក លោក​យកទៅ​វិញ​ចុះ…” ។

ប្រភពដកស្រង់: Veticar

មាត់ទល់មាត់គូដទល់គូដ


អ្នកស្រែ​ម្នាក់​បន្ទាប់ពី​មកពី​ស្រែ​របស់ខ្លួន​វិញ​ក៏ត្រូវ​ឆ្កែ​ដ៏​ធំ​មួយដេញ​ព្រូស ទ្រាំ​មិនបាន

ថា​ឆ្កែ​នោះ​ជា​ឆ្កែរបស់​អ្នកមាន​ម្នាក់ក្នុងភូមិ​នេះ អ្នកមាន​នោះបាន​ប្ដឹង​គាត់ គាត់​ក៏ត្រូវ

ឡើង​តុលាការ ចៃដន្យ តុលាការ​នោះ​កាន់ជើង​ខាង​អ្នកមាន ហើយ​និយាយ ទៅកាន់​គាត់​ថា។

តុលាការ ៖ បើ​លោក​ប្រើ​ដង​ស្ន​នោះ​ទៅ​ដេញ​វា​ជំនួស​ផ្លែ​រឿង​វាច​ប់បាត់ទៅហើយ។

អ្នកស្រែ ៖ បើ​ឆ្កែ​នោះ​ប្រើ​គូទ​ព្រូស​ខ្ញុំ ខ្ញុំ​ប្រើ​ដង​ស្ន​ដេញ​វា​បាត់ទៅហើយ តែ​នេះ​វា​ប្រើ​មាត់

ទើប​ខ្ញុំ​ប្រើ​មុខ​ស្ន​ចាក់​ទៅ ។

ប្រភពដកស្រង់: Veticar

ស្រក់ទឹកភ្នែកនៅម៉ោង៧ព្រឹក

ស្រក់ទឹកភ្នែកនៅម៉ោង៧ព្រឹក

(ច្រៀងដោយ: ធន​ សុវណ្ណារាជ)

I.   បើកភ្នែកឡើងអស់ក្តីសង្ឃឹម   នៅម៉ោង៧ព្រឹកដ៏ព្រលឹម

ទឹកភ្នែកបងហូរដោយទោម្នេញ   ក្តីស្រឡាញ់ស្រាប់តែប្រែជាឈឺចាប់។

II.  យប់មិញអូននៅគេងក្បែរបងសោះ   សើចស្រស់ស្តាប់បងពោលរៀបរាប់

ហេតុអ្វីភ្លឺឡើងអួអាប់បងយកទឹកភ្នែកលុបមុខ​ ភ្ញាក់ឡើងយល់តែទុក្ខចិត្តខ្វល់ខ្វាយ។

R1. ព្រះអាទិត្យអើយម្តេចឡើយរះធ្វើអ្វី?   រះបំបែកក្តីស្នេហ៌ខ្ញុំអោយខ្ចាត់ខ្ចាយ

បើមេឃភ្លឺស្រលះបាត់ស្រីឆោមឆាយ  បងស៊ូរស់រីករាយក្នុងភពងងឹត។

R2. អាសូរទឹកភ្នែកហូរស្រក់ម៉ោង៧ព្រឹក  ហូរនាំចិត្តនឹកស្រណោះស្រីមាសស្និទ្ធ

បើអូនអស់ស្នេហ៍គួរតែប្រាប់ការពិត   អោយបងបានត្រៀមចិត្តឈឺចាប់ជាមុន៕

(ភ្លេងរួចច្រៀងឡើងវិញ​ I,II,R1,R2)

(ភ្លេងរួចច្រៀង R1,R2 ម្តងទៀត)

បើអូនអស់ស្នេហ៍គួរតែប្រាប់ការពិត   អោយបងបានត្រៀមចិត្តឈឺចាប់ជាមុន៕

(​ ទាយយកបទចំរៀងនេះ )

ស្មោះហួសស្មោះ

ស្មោះហួសស្មោះ

ច្រៀងដោយ:  ធន​ សុវណ្ណារាជ

I. ​ឃើញទឹកស្ងប់កុំស្មានថាគ្មានត្រី ដូចចិត្តស្រីស្មានមិនត្រូវដែរ

ឃើញស្រគត់ស្រគុម្ពមិនមែនទេ ថាស្មោះស្នេហ៍មិនប្រែសាវ៉ា។

II.ទឹកគ្មានផ្សែងកុំគិតថាត្រជាក់ បើហ៊ានលូកច្បាស់ជារលាក់ផ្សា

ប្រាកដណាស់ថាមិនធម្មតា ក្តៅរោលរាលឪរ៉ាខ្លោចផ្សាឥតល្ហែ។

R1.ស្រីស្លូតបូតដូចជារូបអូន បង្កប់ពេញក្នុងខ្លួនដោយពិលពុលស្នេហ៍

ត្រជាក់ស៊ីជ្រៅដូចមាសមេ គួរអោយខ្លាចជាងព្រាយបិសាចទៀត

R2.ស្មោះហួសស្មោះចួលទៅដល់ក្បត់ ដែលពេញដោយពុតត្បុតគេចកល់មាយាទ

ស្រីមាយារយពាន់ល្បិចស្នៀត គ្រប់ៗជាតិស្មាលាស្រីចិត្តក្លែងក្លាយ៕

(ភ្លេងរួចច្រៀង I,II,R1,R2,R1,R2)

គ្រប់ៗជាតិស្មាលា………ស្រីចិត្តក្លែងក្លាយ៕

(​ ទាយយកបទចំរៀងនេះ )

Amara Flash Slideshow Builder 3.0

Amara Flash Slideshow Builder 3.0( Download Now )

People who downloaded Amara Flash Slideshow Builder also downloaded:
1. Flash Effect SiteBuilder Platinum
Design animated flash intros, flash banners, flash ads, and flash movies.
2. Abrosoft FantaMorph Pro
Create morphing images and animation sequences from still images.
3. Flash Slideshow Maker
Create animated photo slide shows with SWF file on output.
4. KoolMoves
Create Flash-animated Web pages, banners, navigation systems, and intro pages.
5.Banner Designer Pro
Create powerful looking Flash & GIF banners in minutes.

Source:download.cnet.com

Wireless Comfort Desktop 5000 Outed for Windows 7

If you find yourself shocked that Microsoft would launch a keyboard and mouse combo ready for the debut of Windows 7, and touted as being specially-designed for that pairing, then please take a few moments to recover. The rest of us will wait, basking in the glow of inevitability, and perhaps wonder exactly what could make the Wireless Comfort Desktop 5000 so especially Windows 7 orientated.

11571-microsoftwirelesscomfortdesktop5000span

Notable among the Windows 7-centric features of the keyboard and mouse combo are support for Windows Flip, providing quick thumbnail views of open applications (think alt-tab, but more so), and Device Stage, Microsoft’s new device management system – giving quick access to commonly wanted features of connected hardware.

Frankly, neither of those are what you could can killer features – if you ask me at least – but that’s not to write the Wireless Comfort Desktop 5000 off entirely. The ergonomic Comfort Curve Keyboard should prove pleasant enough to type on and we already know the Wireless Mouse 5000 is worth its salt.

No UK release date or pricing, but knowing Microsoft the “later this month” timeframe and $79.95 (~£50) MSRP will translate fairly faithfully over here. Besides, you’ll be waiting a while for the OS to use it with if you do buy one.

Source: www.trustedreviews.com