PHP: សម្រួលការមើលទម្រង់ Array : print_r($array)

ខ្ញុំសូមបង្ហាញពីការ Print ទិន្នន័យក្នុងទំរង់ Array “print_r($array)”​ ក្នុងភាសា PHP ដើម្បីអោយ​ងាយស្រួលមើល​បនិ្តច ដោយ​មិនចំាបាច់ View Source.

មានមិត្រខ្លះនិយមប្រើ print_r($array) រួចទើបធ្វើការ View Source ជាក្រោយ ដែលធ្វើការងារពីរដង។

ឧទារហណ៍៖

$array = array(“Apple”, “Banana”, “Carrot”, “Dog”);

$array2 = array(“A” => array(“Egg”,”Five”,”Green”,”Head”));

print_r($array);

//print_r($array2);

//Out put : Array ( [0] => Apple [1] => Banana [2] => Carrot [3] => Dog )

//Out put 2: Array ( [A] => Array ( [0] => Egg [1] => Five [2] => Green [3] => Head ) )

នោះគ្រាន់តែជាទម្រង់ Array តែមួយវិមាត្រប៉ុណ្ណោះ​ បើសិនជាច្រើនវិមា​ត្រវិញវាហ្នឹង​ធ្វើអោយ​យើង​ពិបាក​មើល។

ដើម្បីចំនេញពេលវេលាមិនចាំបាច់ View Source យើងអាចប្រើ Tag របស់ HTML មកជួយដូចខាងក្រោម៖

$array = array(“Apple”, “Banana”, “Carrot”, “Dog”);

$array2 = array(“A” => array(“Egg”,”Five”,”Green”,”Head”));

echo ‘<pre>’;

print_r($array);

//print_r($array2);

echo ‘</pre>’;

/*Out put : 

Array
(
    [0] => Apple
    [1] => Banana
    [2] => Carrot
    [3] => Dog
)
*/

ទន្ទឹមនឹងនោះដើម្បីផ្តល់ភាពងាយស្រួលក្នុងការប្រាស់វាជាញឹកញាប់នោះ យើងអាចបង្កើតវាជាទម្រង់អនុគមន៍ (Function) ដូចខាងក្រោម៖

function pr($arr = array()){

echo ‘<pre>’;

print_r($arr);

echo ‘</pre>’;

}

//Call Function pr();

$array = array(“Apple”, “Banana”, “Carrot”, “Dog”);

pr($array);

/*Out put : 

Array
(
    [0] => Apple
    [1] => Banana
    [2] => Carrot
    [3] => Dog
)
*/

‘Psycho Siri’: Scariest Siri parody yet?

គ្រាន់តែមើលក្លីបវីដេអូនេះរួច ចេះតែអស់សំនើច។ បើមានចឹងចឹងអីមិនបាច់ទេ iPhone 4S​នោះ  Siri អើយ Siri :D

 

Nokia N8 ​ជា​ទូរស័ព្ទ​ Symbian​ចុង​ក្រោយ​បំផុត?

ប្រព័ន្ធ​ប្រតិបត្តិការ Symbian នៅ​លើ​ទូរស័ព្ទ​ Nokia ពេល​នេះ​ហាក់​ដូចជា​ជិត​ដល់​ពេល​ត្រូវ​គេ​បំភ្លេច​ចោល​ទេ​ដឹង ព្រោះ​គេហទំព័រ​ GSMArena បាន​ឲ្យ​ដឹង​ថា​ទូរស័ព្ទ​ Nokia N8 ដែល​ប្រើ​ Symbian អាច​ជា​ទូរស័ព្ទ​ចុងក្រោយ​គេ​ហើយ​ពី​ក្រុមហ៊ុន​ Nokia។

Nokia ធ្លាប់​បាន​សន្យា​ថា​នឹង​នៅ​តែ​បន្ត​ការ​គាំទ្រ​ដល់​ប្រព័ន្ធ​ប្រតិបត្តិការ Symbian ដដែល​ទោះ​គោលដៅ​របស់​ក្រុមហ៊ុន​បាន​ផ្លាស់ប្ដូរ​ទៅ​រក Windows Phone វិញ​ក៏​ដោយ។ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​ ចំនួន​នៃ​ការ​លក់​ចេញ​ទូរស័ព្ទ​ប្រើ Symbian បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​លើស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត ហើយ​ប្រភព​បាន​លើក​ឡើង​ថា​នេះ​អាច​បណ្ដាល​មក​ពី​ Nokia ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​មាន​ការ​លក់​ទូរស័ព្ទ Windows Phone ច្រើន​លើសលប់​ពេក។

នៅ​ក្នុង​ព្រឹត្តិការណ៍​សមាជ​ទូរស័ព្ទ​ពិភពលោក​កន្លង​ទៅ ក្រុមហ៊ុន Nokia បាន​ប្រកាស​​ថា​នឹង​បន្ត​លក់​ទូរស័ព្ទ​ប្រើ Symbian ឲ្យ​បាន​ ១៥០ លាន​គ្រឿង​ទៀត​ មុន​ពេល​បោះបង់​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​នេះ​ចោល។

លោក Stephen Elop នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Nokia បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា “យើង​ជឿ​ថា​ យើង​នឹង​លក់​ទូរស័ព្ទ Symbian តិច​ជាង​អ្វី​ដែល​យើង​បាន​​រំពឹង​មុន”។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​មុន​ក៏​ធ្លាប់​មាន​ការ​ពិភាក្សា​អំពី Symbian Carla និង Symbian Donna ថា​នឹង​អាច​ចេញ​ជា​មួយ​ទូរស័ព្ទ​ស៊េរី​ថ្មី ប៉ុន្តែ​បើ​មើល​ទៅ​ប្រហែល​ជា Nokia N8 អាច​ជា​ទូរស័ព្ទ​ចុងក្រោយ​ហើយ។ ទោះ​ជា​យ៉ាង​ណា ដើម្បី​ឲ្យ​ដឹង​ច្បាស់​មាន​តែ​ត្រូវ​​រង់ចាំ​មើល​ថា តើ​អនាគត​ Symbian​ នឹង​ទៅ​ជា​យ៉ាង​ណា។

តើ​នេះ​មាន​ន័យ​ថា អវសាន​ Symbian ជិត​មក​ដល់​ហើយ​មែន​ទេ? ចុះ​​អ្នក​ប្រើ​ប្រាស់ Symbian វិញ​គួរ​ធ្វើ​បែប​ណា​ទៅ?

ប្រភពពី៖ សប្បាយ ដត ខម