Why apache can’t start?

ជាការពិតណាស់ រូបខ្ញុំផ្ទាល់ក៏ដូចជាបងប្អូនមួយចំនួន ប្រាកដជាធ្លាប់ជូបបញ្ហាដូចគ្នាជាក់ជាមិនខាន តាមរយៈការប្រើ Wamp server រឺ Xamp server ដើម្បីយកមកប្រើប្រាស់ជា Web Service។

បញ្ហាដែលតែងតែជួបប្រទះនោះគឺ វាតែងតែមិនអាចបើក Apache server បានដោយសារតែវាមានការ Conflict ជាមួយ Port របស់ Skype នៅពេលដែលយើងបើកកម្មវិធ្ធី Skype មុន Start Service Apache ដោយសារតែ Default port របស់ Apache នឹង Skype គឺដូចគ្នា (port:80)។

អ្វីដែលខ្ញុំធ្លាប់ដឹងគឺយើងអាចធ្វើការដោះស្រាយបញ្ហាខាងលើបានបីរបៀបដូចខាងក្រោមៈ

១- ចាកចេញពីកម្មវិធី Skype ដោយចុចលើមីនុយ Skype=>Sign out រឺ Right Click លើ icon skype រួចចុចលើពាក្យ Quit រួចធ្វើការ Restart or Reopen Service Apache ជាការស្រេច។

២- ធ្វើការផ្លាស់ប្តរ Default Port របស់ Skype ដោយចូលទៅកាន់ Tool => Option => Advance => Connection រួចក្រលេកទៅផ្នែកខាងស្តាំធ្វើការ Uncheck “use port 80 and 443 as alternatives for incoming connections” រូចធ្វើការ Sign Out and Re-Login ជាការស្រេច។

៣- ធ្វើការផ្លាស់ប្តូរ Default Port របស់ Apache ដោយកែប្រែទៅលើ File httpd.conf រូចស្វែងរកពាក្យ Listen 80 បន្ទាប់មកយើងអាចធ្វើការដូរពី Port 80 ទៅជា Port ណាមួយដែលយើងចង់ដាក់ហើយ Restart Service Apache ជាការស្រេច។

PHP: សម្រួលការមើលទម្រង់ Array : print_r($array)

ខ្ញុំសូមបង្ហាញពីការ Print ទិន្នន័យក្នុងទំរង់ Array “print_r($array)”​ ក្នុងភាសា PHP ដើម្បីអោយ​ងាយស្រួលមើល​បនិ្តច ដោយ​មិនចំាបាច់ View Source.

មានមិត្រខ្លះនិយមប្រើ print_r($array) រួចទើបធ្វើការ View Source ជាក្រោយ ដែលធ្វើការងារពីរដង។

ឧទារហណ៍៖

$array = array(“Apple”, “Banana”, “Carrot”, “Dog”);

$array2 = array(“A” => array(“Egg”,”Five”,”Green”,”Head”));

print_r($array);

//print_r($array2);

//Out put : Array ( [0] => Apple [1] => Banana [2] => Carrot [3] => Dog )

//Out put 2: Array ( [A] => Array ( [0] => Egg [1] => Five [2] => Green [3] => Head ) )

នោះគ្រាន់តែជាទម្រង់ Array តែមួយវិមាត្រប៉ុណ្ណោះ​ បើសិនជាច្រើនវិមា​ត្រវិញវាហ្នឹង​ធ្វើអោយ​យើង​ពិបាក​មើល។

ដើម្បីចំនេញពេលវេលាមិនចាំបាច់ View Source យើងអាចប្រើ Tag របស់ HTML មកជួយដូចខាងក្រោម៖

$array = array(“Apple”, “Banana”, “Carrot”, “Dog”);

$array2 = array(“A” => array(“Egg”,”Five”,”Green”,”Head”));

echo ‘<pre>’;

print_r($array);

//print_r($array2);

echo ‘</pre>’;

/*Out put : 

Array
(
    [0] => Apple
    [1] => Banana
    [2] => Carrot
    [3] => Dog
)
*/

ទន្ទឹមនឹងនោះដើម្បីផ្តល់ភាពងាយស្រួលក្នុងការប្រាស់វាជាញឹកញាប់នោះ យើងអាចបង្កើតវាជាទម្រង់អនុគមន៍ (Function) ដូចខាងក្រោម៖

function pr($arr = array()){

echo ‘<pre>’;

print_r($arr);

echo ‘</pre>’;

}

//Call Function pr();

$array = array(“Apple”, “Banana”, “Carrot”, “Dog”);

pr($array);

/*Out put : 

Array
(
    [0] => Apple
    [1] => Banana
    [2] => Carrot
    [3] => Dog
)
*/