ស្រក់ទឹកភ្នែកនៅម៉ោង៧ព្រឹក
(ច្រៀងដោយ: ធន សុវណ្ណារាជ)
I. បើកភ្នែកឡើងអស់ក្តីសង្ឃឹម នៅម៉ោង៧ព្រឹកដ៏ព្រលឹម
ទឹកភ្នែកបងហូរដោយទោម្នេញ ក្តីស្រឡាញ់ស្រាប់តែប្រែជាឈឺចាប់។
II. យប់មិញអូននៅគេងក្បែរបងសោះ សើចស្រស់ស្តាប់បងពោលរៀបរាប់
ហេតុអ្វីភ្លឺឡើងអួអាប់បងយកទឹកភ្នែកលុបមុខ ភ្ញាក់ឡើងយល់តែទុក្ខចិត្តខ្វល់ខ្វាយ។
R1. ព្រះអាទិត្យអើយម្តេចឡើយរះធ្វើអ្វី? រះបំបែកក្តីស្នេហ៌ខ្ញុំអោយខ្ចាត់ខ្ចាយ
បើមេឃភ្លឺស្រលះបាត់ស្រីឆោមឆាយ បងស៊ូរស់រីករាយក្នុងភពងងឹត។
R2. អាសូរទឹកភ្នែកហូរស្រក់ម៉ោង៧ព្រឹក ហូរនាំចិត្តនឹកស្រណោះស្រីមាសស្និទ្ធ
បើអូនអស់ស្នេហ៍គួរតែប្រាប់ការពិត អោយបងបានត្រៀមចិត្តឈឺចាប់ជាមុន៕
(ភ្លេងរួចច្រៀងឡើងវិញ I,II,R1,R2)
(ភ្លេងរួចច្រៀង R1,R2 ម្តងទៀត)
បើអូនអស់ស្នេហ៍គួរតែប្រាប់ការពិត អោយបងបានត្រៀមចិត្តឈឺចាប់ជាមុន៕