ស្នេហា ៦ប្រភេទគួរជៀសវាង

ស្នេហា៦ប្រភេទគួរត្រូវវាង
១ នារី “ធ្វើខ្លួន ធ្វើ​ស្បែក”

ប្រភេទ​នារី​បែបនេះ​ពិតជា​ស្អាត​ណាស់។ នាង​ត្រូវការ​ថែរក្សា​និង​កែ​សម្ផស្ស​តាម​គ្រប់​មធ្យោបាយ។សក់​របស់​នាង​ធ្វើ ស្អាត ​ជា​ដរាប​នាង​មិនដែល​បង្ហាញខ្លួន​ក្នុង​ទីសាធារណ​ដោយ​ពុំបាន​ធ្វើខ្លួន​ នោះទេ។ នាង​ធ្វើ​និង​លាប​ក្រចក​យ៉ាងតិច​មួយ​សប្ដាហ៍​ម្ដង​នាង​ចូល ចិ​ត្ដ​ដើរ​លំហែកាយ​និង​ចូលទៅ​spaនិង​មាន​ម​ហិច​តា​ខាង​សំលៀកបំពាក់​ទាន់សម័យ​សម្ភារៈ​ទំនើប​និង​គ្រឿង​ម្ស៉ៅ​ក្រែ​ម​បរទេស…..។ ការវះកាត់​កែ​សម្ផស្ស​ជា​រឿង​មិន​ចម្លែក​ចំពោះ​នាង​ទេ។ធ្វើ​សុដន់​អោយ​រីក​ ធំកំផើៗរឹតតែ​ធម្មតា​សំរាប់​នាង​ប្រសិន​នាង​ពិតជា​មាន​សុដន​តូច​មែន​នោះ​ហើយ ជា​ប្រាកដ​ណាស់​ដើម្បី​បំពេញ​ម​ហិច​តា​របស់​នាង​ប្រាក់​របស់​អ្នក​នឹងត្រូវ បន្ថយ​ខ្ទង់​ពី​ធនាគា​ដូច​ទឹក​ជ្រុះ​មិន​ខាន។ នារី​ប្រភេទ​នេះ​ស្រលាញ់​អ្នក​ខ្ពស់​តែ​ក្រោយមក​អ្នកនឹង​ត្រូវ​រងគ្រោះ ព្រោះ ​នាង​អាច​នឹងដាក់​កំហុស​អ្នក​ថា​អ្នកជា​មនុស្ស​គិតតែ​ការងារ​មិន​គិតពី​ មនោសញ្ចេតនា​ជាដើម។ នារី​ប្រភេទ​នោះ​មាន​ល្បិច​ពិសពុល​សម្បើម​ណាស់​ជួន កាល អាចធ្វើឱ្យ​សុភមង្គល-គ្រួសារ​អ្នក​ខ្ទេចខ្ទី​ដោយសារ​វត្ដ​មាន​ជា​ជន-ទី​បី…..។

២ នារី​ជា “សង្សារ​ចាស់”

ក្រោយពី ​បែក​គ្នា​នារី​ពេល​ជួប​វិញ​អារម្មណ៍​អ្នកនឹង​ដូចជា​ឃើញ​ម៉ែ​មកពីផ្សារ​ អញ្ចឹង។ នាង​នឹង​ជួយ​សំអាតផ្ទះ​អោយ​អ្នក​រួច​ដាំ​ស្ល​ជូន​អ្នក​ញាំ មុខម្ហូបថ្មីៗ រហូត​អ្នក​ចង់​ឱ្យគេ​នៅ​ទីនោះ​រហូត។ពេល​ឯកា​នឹងធ្វើ​ឱ្យ​អ្នក ភ្លេច​នូវ​មូលហេតុ​ដែល​ត្រូវ​ចែកផ្លូវ​គ្នា​ដើរ​កាលពីមុន​បន្ទាប់ មក​មិនយូរ ទេ​អ្នកនឹង​ដើរ​ដល់​គន្លង​ចាស់​ហើយអ្វីៗប្រាកដជា​អាក្រក់​ជាង​មិន​ទ្វេដង។ Continue reading