អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរក្រមង៉ុយ ដែលខ្មែរគ្រប់រូបទទួលស្គាល់ថាជាអ្នកបង្កើតច្បាប់ប្រៀនប្រដៅ ដាស់តឿន ដល់កូនខ្មែរ និងបង្កើតវោហារស័ព្ឋខ្មែរ។ គាត់កើតនៅឆ្នាំ ១៨៦៥ ឃុំកំពូល ស្រុកភ្នំពេញ ដោយសព្វថ្ងៃហៅថាស្រុក អង្គស្នួល ក្នុងខេត្តកណ្តាល មាននាមដើម អ៊ុក អ៊ូ ប៉ុន្តែមាតាបិតាលោកហៅក្រៅថាង៉ុយៗជាប់នាមនេះរហូតមក ហើយបានទទួលអនិច្ចកម្មទៅវិញក្នុងឆ្នាំ ១៩៣៩ ជន្មាយុ៧១ឆ្នាំ។
បិតាលោកនាម អ៊ុក ធ្វើមេឃុំ នៅឃុំកំបូល មានគោរម្យងារថា ចៅពញាធម្មធារា ហើយឯមាតាលោកជាកូនរបស់ពញាម៊ុក មេឃុំស្ពានថ្ម ស្រុក ខេត្តជាមួយគ្នា ដែលមាតាបិតាត្រូវបង្អូនជីទួតមួយគ្នា។
កាលពីកុមារ អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរក្រមង៉ុយបានទៅសំណាក់រៀន នឹងជាមួយចៅអធិការវត្តអង្គបឹងចក ដែលស្រុកកំណើតរបស់លោកផ្ទាល់ ដោយគាត់ជាក្មេងឧស្សាហ៏រៀនសូត្រ បានបួសជាសាមណេរ ចេះធម៏អាថ៏ ជ្រៅជ្រះ ហើយកាលពេញវ័យ២១ឆ្នាំសាមណេរ ក៏បំពេញឧបសម្បទាជាភិក្ខុ ដែលបានសិក្សាធម៍អាថ៍ ស្វះស្វែង រៀនប្រែព្រះត្រ័យបិដកដំបូង ក្នុងសំណាក់លោកគ្រូអាចារ្យទិត្យគង់វត្តបឹងចក ភូមិបែកស្គរ ឃុំបែកចាន ស្រុកភ្នំពេញ ខេត្តកណ្តាល។ បន្ទាប់ពីប្រែព្រះត្រ័យបិដក ភិក្ខុ ង៉ុយ ស្វែងរៀនឧបស្សនាកម្មដ្ឋាន ក្នុងសំណាក់ព្រះអាចារ្យជាច្រើន កន្លែងទៀត។ Continue reading