មេធាវីម្នាក់បានទៅបរបាញ់ទាព្រៃកំសាន្ដនៅជនបទពេលនេះទាព្រៃមួយក្បាលដែលគាត់
បាញ់ត្រូវបានធ្លាក់ចូលដីចំការរបស់អ្នក ស្រែម្នាក់។ គាត់បានដើរចូលទៅសុំយកទាព្រៃ
របស់គាត់វិញ តែ អ្នកស្រែនោះមិនឱ្យគាត់ចូលយកដោយនិយាយថា
អ្នកស្រែ ៖ នេះជាដីរបស់ខ្ញុំ លោកមិនអាចចូលមកយកអ្វី បានទេ…
មេធាវី ៖ បើលោកមិនឱ្យទាខ្ញុំវិញ ខ្ញុំនឹងប្ដឹងលោក
អ្នកស្រែ ៖ ចាំបាច់ធ្វើអីដល់ថ្នាក់នោះ ឥឡូវយើងមកធ្វើការដោះស្រាយគ្នាតាមច្បាប់
ស្រុកស្រែវិញ គឺខ្ញុំទាត់លោក៣ដង លោកទាត់ខ្ញុំ៣ដងវិញ រហូតដល់អ្នកណាព្រម
ចាញ់មុនទានឹងបានទៅអ្នកនោះ។ ដោយយល់ឃើញថាខ្លួនអាចយកឈ្នះអ្នកស្រែដែល
មានវ័យរាងចំណាស់នោះ មេធាវីក៏យល់ព្រមធ្វើតាម ។ អ្នកស្រែចាប់ផ្ដើមមុនលើកទី១
គាត់ធាក់មេធាវីចំគូទមួយជើង លើកទី២គាត់ទាត់ស្ទើរតែបាក់ក្ដោងច្រមុះរបស់មេធាវី
លើកទី៣គាត់ធាក់ចំចង្កេះ ធ្វើឱ្យមេធាវីនោះដួលផ្កាប់ មុខទៅលើដីស្ទើរតែទ្រាំលែងបាន។
មេធាវីនោះខឹងណាស់ក្រោកឡើងនិយាយដោយមួរម៉ៅ “ឥឡូវដល់វេន ខ្ញុំម្ដងហើយតាឯង
ប្រុងខ្លួនទៅ អ្នកស្រែសើចហើយលើកដៃជាសញ្ញា “ឈប់ សិន1មិនបាច់ទាត់ទេ
ខ្ញុំសុខចិត្ដចុះចាញ់ ទារបស់លោក លោកយកទៅវិញចុះ…” ។
ប្រភពដកស្រង់: Veticar





